សាលប្រជុំធំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ចាម, ថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឈុន ស៊ីនីម អនុប្រធានមន្ទីរ តំណាងលោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្តីពីការធ្វើតារាងប្រៀបធៀបកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ ២០២៣ ដោយមានការចូលរួម ពីលោក លោកស្រីតំណាងរដ្ឋបាលស្រុកព្រៃឈរ, កងមាស, កំពង់សៀម, កោះសូទិន, ក្រុងកំពង់ចាម និងរដ្ឋបាលឃុំ សង្កាត់ចំនួនប្រមាណជា ៩០ រូប ។